ចាប់ពីថ្ងៃទី១ខែតុលា ដល់ថ្ងៃទី១៨ខែតុលាខាងមុខនេះ គឺជាពេលវេលាចុះឈ្មោះបោះឆ្នោតនិងពិនិត្យឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ ដូច្នេះសូម :
-ប្អូនៗដែលទេីបគ្រប់អាយុបោះឆ្នោត (កេីតមុនឬត្រឹមថ្ងៃទី១ខែមករាឆ្នាំ២០០១) ឬអ្នកដែលមិនដែលបានចុះឈ្មោះពីមុន ទៅចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំសង្កាត់របស់បងប្អូនឲ្យបានគ្រប់ៗគ្នា ដោយនាំយកនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការចុះឈ្មោះបោះឆ្នោត។
-សម្រាប់បងប្អូនដែលបានចុះឈ្មោះបោះឆ្នោតរួចហេីយអាចទៅពិនិត្យមេីលឈ្មោះតាមសាលាឃុំសង្កាត់ដែលបានចុះឬអាចស្វែងរកតាមរយៈគេហទំព័រ www.voterlist.org.kh ។ ក្នុងករណីមានភាពមិនប្រក្រតីឬមានទិន្នន័យដែលខុសពីអត្តសញ្ញាណបណ្ណរបស់បងប្អូន សូមទៅប្រាប់ក្រុមចុះឈ្មោះបោះឆ្នោតឲ្យកែតម្រូវឲ្យត្រឹមត្រូវវិញ។
សន្លឹកឆ្នោតរបស់បងប្អូនគឺជាអ្នកកំណត់ជោគវាសនាប្រទេសរបស់បងប្អូនផងនិងសម្រាប់កូនចៅជំនាន់ក្រោយរបស់ពួកយេីងផង។
Search This Blog
Subscribe to:
Post Comments (Atom)
-
មុនដំបូងរៀនទៅក៏កាន់តែដឹងថាខ្លួនឯងនេះចេះឡើងៗ ក្នុងចិត្តគិតថារៀនដល់កំរិតខ្ពស់ណាមួយនឹងចេះច្រើនមិនខាន តែដល់តែរៀនយូរៗកាន់តែល្អិ...
-
ចាប់ពីថ្ងៃទី១ខែតុលា ដល់ថ្ងៃទី១៨ខែតុលាខាងមុខនេះ គឺជាពេលវេលាចុះឈ្មោះបោះឆ្នោតនិងពិនិត្យឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ ដូច្នេះសូម : -ប្អូនៗដែល...
-
មនុស្សដែលស្អប់ខ្ញុំហើយគេមានបំណងប្រឆាំងនឹងខ្ញុំ។ ទីមួយគេប្រមូលគ្នា ក្នុងពេលប្រមូលនោះ គេមិនខ្វល់ថាអ្នកណាជាមនុស្សអាក្រក់មិនគួរយកខ្ល...
No comments:
Post a Comment