Search This Blog

Wednesday, September 26, 2018

ទោះអ្នកមិនព្រមទទួស្គាល់ថាជាការពិត តែការពិតនៅតែជាការពិតដដែលហ្នឹង

   
  មនុស្សដែលស្អប់ខ្ញុំហើយគេមានបំណងប្រឆាំងនឹងខ្ញុំ។
  •  ទីមួយគេប្រមូលគ្នា ក្នុងពេលប្រមូលនោះ គេមិនខ្វល់ថាអ្នកណាជាមនុស្សអាក្រក់មិនគួរយកខ្លួនទៅបៀត ឬអត់នោះទេ សំខាន់គេឈរនៅលើពួកគេមានសត្រូវរួម។ លក្ខណៈបែបនេះ មានតែមនុស្សមានសណ្តានអាក្រក់ទេដែលអាចធ្វើរឿងនេះបាន មនុស្សប្រភេទនេះ ជុំគ្នាយ៉ាងណាក៏មិនដែលមានមនោសញ្ចេនានឹងគ្នាដែរ ពួកគេមិនស្រឡាញ់ជួយគ្នាពេលមានរឿងរ៉ាវអីនោះទេ លុះដល់មានរឿងអី ពួកគេរត់ចោលគ្នាយករួចតែខ្លួន ព្រោះជាហ្វូងមនុស្សូខូចគឺវាមានលក្ខណៈអញ្ចឹងហើយ។ ពួកគេធ្វើបែបនេះ មិនមែនបំផ្លាញខ្ញុំទេ គឺគេបំផ្លាញខ្លួនឯងហ្នុងហើយ។ ខឹង LDP ពេកបំផ្លាញខ្លួនឯង។

  • ទីពីរ ពួកគេស្អប់ខ្ញុំពេកនិយាយលើសការពិត បើពួកគេរិះគន់វាយប្រហារខ្ញុំ គឺខ្ញុំខុសទាំងអស់រកកន្លែងល្អបន្តិចក៏មិនបាន។ ចិត្តរបៀបនេះគឺជាចិត្តគំនុំ និងចិត្តច្រណែន។ ត្រូវយល់ថាមនុស្ស LDP មានសណ្តានល្អណាស់ ពួកគេមិនអាចគាំទ្រមនុស្សខូចបានទេ អញ្ចឹងហើយបានជាពេលពួកគេឃើញក្រុមប្រឆាំងនឹងខ្ញុំ វាយប្រហារខ្ញុំរកកន្លែងល្អបន្តិចក៏មិនមានផងនោះ ពល LDP យល់ច្បាស់ថាអ្នករិះគន់នោះមានគំនុំ ឬច្រណែននឹងខ្ញុំទេ ម្លោះហើយពួកគេមិនគាំទ្រអ្នករិះគន់ខ្ញុំថាខុសទាំងអស់នោះបានទេ ហើយក្នុងករណីនេះ ខ្ញុំក៏មិនពិបាកបកស្រាយប្រាប់សមាជិកខ្លួនឯងដែរ ពួកគេមានសមត្ថភាពយល់រឿងនេះបានយ៉ាងធម្មតា។ អញ្ចឹងចំណុចទីពីរនះក៏ពួកគេមិនបានបំផ្លាញខ្ញុំដែរ គឺពួកគេកំពុងតែបំផ្លាញភាពជាមុស្សល្អរបស់ខ្លួនតើ។

  •   មានចំនុចមួយទៀត ពួកអ្នកវាយខ្ញុំច្រើនមិនហ៊ានប្រឈមមុខនឹងពល LDP ទេ ម្លោះហើយជាទូទៅពួកគេខំវាយតែខ្ញុំ ហើយសរសើរពល LDP និងគោលនយោបាយរបស់គណបក្ស LDP ដើម្បីញែកខ្ញុំចេញពី LDP។ ត្រង់ចំណុចនេះ ពល LDP យល់បានទៀត ក្រិត្យក្រមសត្យានុមតិថា វាមិនដែលប្រមុខអាក្រក់ហើយទៅជាឆក់បានសមាជិកអ្នកគាំទ្រល្អកើតទេ ហើយពល LDP ក៏ដឹងពីបំណងដែលពួកសត្រូវខ្ញុំ មិនហ៊ានរិះគន់ពលLDP និងគោលនយោបាយ LDP ហើយខំវាយតែប្រមុខ LDP នោះដែរ។
​​​គួរអោយអស់សំណើចនិងគួរអោយសង្វេគពួកនំគមនេះណាស់។ ធ្វើចុះអ្នកនឹងទៅកាន់តែឆ្ងាយពីសេចក្តីល្អ ឆ្ងាយទៅៗរហូតអត់មានឱកាសត្រឡប់មកសេចក្តីល្អវិញទេបើអ្នកនៅតែដើរតាមដំណើរនេះ។ អ្នកកាន់តែខំរកចំណុចអាក្រក់របស់មនុស្សល្អ នោះអ្នកកាន់តែអាក្រក់ទៅៗ បើថាខ្ញុំថានោះខុស សាកទៀតទៅចុះ។ ផ្លូវដែលត្រូវដើរមានតែមួយគត់គឺទទួលស្គាល់ភាពល្អរបស់គេទើបជាមនុស្សល្អទៅបាន។ ក្រៅពីផ្លូវនេះសុទ្ធតែផ្លូវងាប់ សូមអ្នកសាកចុះ ខ្ញុំទាយទុកជាមុន មិនចាំដើរបុកជញ្ជាំងទើបដឹងថាជាជញ្ជាំងដូចហ្វូងដ៏ល្ងង់របស់អ្នកទេ។  ត្រូវតែទទួលស្គាល់ថាខ្ញុំឆ្លាតនិងល្អជាងពួកអ្នកទើបទៅមុខទៀតបាន មិនមែនខ្ញុំទាមទារទេ អ្នកចង់វិនិច្ឆ័យខ្ញុំថាម៉េចក៏តាមនោះចុះ តែព្រោះវាជាការពិត ទោះអ្នកមិនព្រមទទួស្គាល់ថាជាការពិត តែការពិតនៅតែជាការពិតដដែលហ្នឹង

Tuesday, September 25, 2018

ស្វែងយល់អំពីអត្ថន័យ "មនុស្សកាន់តែរៀនកាន់តែល្ងង់"


  

  មុនដំបូងរៀនទៅក៏កាន់តែដឹងថាខ្លួនឯងនេះចេះឡើងៗ ក្នុងចិត្តគិតថារៀនដល់កំរិតខ្ពស់ណាមួយនឹងចេះច្រើនមិនខាន តែដល់តែរៀនយូរៗកាន់តែល្អិតទៅៗ កាន់តែដឹងថា "អូមានរឿងច្រើនណាស់ដែលយើងមិនបានដឹង កាន់តែគិតកាន់តែពិចារណា កាន់តែដឹងថា អូអាត្មាចេះតិចណាស់បើប្រៀបធៀបនឹងអាថ៌កំបាំងធម្មជាតិនេះ ព្រោះថាដំបូងស្មានថាធម្មជាតិអាចរៀនយូរទៅចេះសព្វចេះគ្រប់តែកាន់តែចេះគិតចេះពិចារណាទើបបានដឹងរៀនមិនអស់ទេលោកអើយច្រើនណាស់ កាន់តែរៀនកាន់តែដឹងថាចំណេះខ្លួននេះតិចណាស់ រៀនមិនអស់ទេច្រើនណាស់រឿងដែលយើងមិនទាន់បានរៀននោះ" រៀនយូរទៅៗទើបដឹងថា "អូអញនេះល្ងង់ណាស់ ចំណេះអាត្មាអញនៅតិចតួចបំផុត បើប្រៀបធៀបនឹងរឿងដែលច្រើនអនេកដ៏មិនទាន់បានរៀន រៀនកាន់តែច្រើនសញ្ជឹងគិតកាន់តែច្រើន អស់រលីងមោទនភាពថាខ្លួនជាអ្នកចេះដឹង៕



ចាប់ពីថ្ងៃទី១ខែតុលា ដល់ថ្ងៃទី១៨ខែតុលាខាងមុខនេះ គឺជាពេលវេលាចុះឈ្មោះបោះឆ្នោតនិងពិនិត្យឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

     ចាប់ពីថ្ងៃទី១ខែតុលា ដល់ថ្ងៃទី១៨ខែតុលាខាងមុខនេះ គឺជាពេលវេលាចុះឈ្មោះបោះឆ្នោតនិងពិនិត្យឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ ដូច្នេះសូម :

-ប្អូនៗដែលទេីបគ្រប់អាយុបោះឆ្នោត (កេីតមុនឬត្រឹមថ្ងៃទី១ខែមករាឆ្នាំ២០០១) ឬអ្នក​ដែលមិនដែលបានចុះឈ្មោះពីមុន ទៅចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំសង្កាត់របស់បងប្អូនឲ្យបានគ្រប់ៗគ្នា ដោយនាំយកនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការចុះឈ្មោះបោះឆ្នោត។​
-សម្រាប់បងប្អូនដែលបានចុះឈ្មោះបោះឆ្នោតរួចហេីយ​អាចទៅពិនិត្យ​មេីលឈ្មោះតាមសាលាឃុំសង្កាត់ដែលបានចុះឬអាចស្វែងរកតាមរយៈគេហទំព័រ www.voterlist.org.kh ។​ ក្នុងករណីមានភាពមិនប្រក្រតីឬមានទិន្នន័យដែលខុសពីអត្តសញ្ញាណបណ្ណ​របស់បងប្អូន សូមទៅប្រាប់ក្រុមចុះឈ្មោះបោះឆ្នោតឲ្យកែតម្រូវឲ្យត្រឹម​ត្រូវវិញ។
 សន្លឹកឆ្នោតរបស់បងប្អូនគឺជាអ្នកកំណត់ជោគវាសនាប្រទេសរបស់បងប្អូនផងនិងសម្រាប់កូនចៅជំនាន់ក្រោយ​របស់ពួកយេីងផង។​